សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដាក់ឲ្យលោក កឹម សុខា ស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន គឺដោយសារបញ្ហាសុខភាព

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រាប់និស្សិតខ្មែរ ដែលសិក្សានៅក្រុងណាននីង ខេត្តក្វាស៊ីង ប្រទេសចិនថា ការដាក់ឲ្យលោក កឹម សុខា ស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន នៅថ្ងៃនេះគឺដោយសារបញ្ហាសុខភាព។ សម្តេចតេជោ ហ៊ុន សែន បានអះអាងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយនឹងនិស្សិតខ្មែរជាង២០០នាក់ ក្នុងឱកាសដែលសម្តេចអញ្ជើញទៅចូលរួមការតាំង ពិព័រណ៍នៅក្នុងទីក្រុងនេះ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។ ក្នុងឱកាសសំណេះសំណាលនោះ សម្តេចបានលើកឡើង ទាក់ទិនទៅនឹងការដាក់ពិរុទ្ធជន កឹម សុខា ឲ្យនៅក្រៅឃុំដែលធ្វើឡើងកាលពីព្រឹកព្រលឹមថ្ងៃទី១០ កញ្ញា ដោយសារហេតុផលសុខភាពរបស់ លោក កឹម សុខា។ ជាមួយនឹងការថ្លែងបែបនោះដែរ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា ការនៅក្រៅឃុំរបស់ពិរុទ្ធជន កឹម សុខា គឺស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់តុលាការ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបពីលិខិតរបស់ពិរុទ្ធជន កឹម សុខា ក្នុងការសុំការជួយអន្តរាគមន៍ពីស្ថាប័នក្រសួងមហាផ្ទៃ ក្នុងជួយការពារសុខសុវត្តិភាពចំពោះរូបលោក … Continue reading សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដាក់ឲ្យលោក កឹម សុខា ស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន គឺដោយសារបញ្ហាសុខភាព